ថ្វាយដង្វាយ

រៀបចំអ្នកបម្រើព្រះនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញមហាបេសកកម្មថ្វាយព្រះ

បរិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទាន (ប.ព.គ) បរិញ្ញាបត្រផ្នែកទេវសាស្ត្រ (ប.ទ.ស) និងបរិញ្ញាបត្រជាន់ខ្ពស់ព័ន្ធកិច្ចគ្រីស្ទាន (ប.ខ.ព.គ) នៅសាលាព្រះគម្ពីរភ្នំពេញ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយសមាគមន៍ទេវសាស្ត្រអាស៊ី

ហេតុអ្វីជ្រើសរើស PPBS

ជាសាលាអន្តរនិកាយ

និស្សិត និង សាស្ត្រាចារ្យមកពីនិកាយដំណឹងល្អផ្សេងៗ

ការទទួលស្គាល់គុណភាពអប់រំ

ជាសាលាដែលត្រូវបានទទួលស្គាល់ដំបូងក្នុងប្រទេសកម្ពុជា

ដោយសមាគមន៍ទេវសាស្ត្រអាស៊ី

ទេវសាស្ត្រជាភាសាខ្មែរ

បង្រៀនជាភាសាខ្មែរ ក្នុងបរិបទកម្ពុជា

ទីបន្ទាល់

«មុនពេលមកសិក្សានៅ PPBS ខ្ញុំគ្រាន់តែអានព្រះគម្ពីរជាធម្មតា ហើយជារឿយៗ ខ្ញុំមិនសូវយល់ពីអត្ថន័យនៃខគម្ពីរប៉ុន្មានទេ ។ ប៉ុន្តែ​ការសិក្សា​នៅសាលាព្រះគម្ពីរនេះ បាន​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង ក៏ដូចជាជាមួយនឹងការ​ពន្យល់របស់លោកគ្រូអ្នកគ្រូយ៉ាងហ្មត់ចត់បន្ថែមទៀត ​ពី​របៀប​សិក្សា​ព្រះគម្ពីរ។ តាម​រយៈ​ការ​សិក្សា​របស់​ខ្ញុំ​នៅ PPBS ខ្ញុំ​បាន​ខិតចូល​ជិត​ព្រះ​ខ្លាំង​ជាង​មុន»។
ហ៊ាង តុង
និស្សិត ឆ្នាំទី១ ពាក់កណ្ដាលពេល
Designer
«ខ្ញុំបានរៀនច្រើនពីការសិក្សារបស់ខ្ញុំនៅ PPBS ហើយជាលទ្ធផល ខ្ញុំមានបំណងប្រាថ្នាចង់ប្រើអំណោយទានរបស់ខ្ញុំដើម្បីបម្រើព្រះ។ ខ្ញុំបានរៀនពីរបៀបរីកចម្រើនក្នុងសេចក្ដីជំនឿ ហើយដើរតាមព្រះឱ្យកាន់តែជិតស្និទ្ធ។ ឥឡូវនេះខ្ញុំដឹងពីជំនឿស្នូលរបស់គ្រីស្ទាន ហើយដូច្នេះអាចជៀសវាងការបោកបញ្ឆោតដោយការបង្រៀនមិនពិតបាន។ ជាមួយគ្នាដែរនៅ PPBS ខ្ញុំបានរៀនពីរបៀបដើម្បីឈានទៅដល់អ្នកជិតខាងរបស់ខ្ញុំជាមួយនឹងដំណឹងល្អ»។
ចាន់ ថាវី
អតីតនិស្សិត
Designer
«ខ្ញុំអាចរីកចម្រើនលូតលាស់កាន់តែជិតស្និទជាមួយព្រះយេស៊ូវ ហើយមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបទគម្ពីរ អរគុណព្រះចំពោះការសិក្សារបស់ខ្ញុំនៅសាលាព្រះគម្ពីរភ្នំពេញ។ ទោះបីជាការបម្រើព្រះអាចមានការពិបាកនៅពេលខ្លះក៏ដោយ ក៏ព្រះបន្ទូលរបស់ទ្រង់តែងតែបំផុសគំនិតខ្ញុំឱ្យរក្សាភាពរឹងមាំនៅក្នុងជំនឿ និងព័ន្ធកិច្ចរបស់ខ្ញុំ។ ខ្ញុំជឿថាការទៅសិក្សានៅសាលាព្រះគម្ពីរបានជួយខ្ញុំឱ្យបន្តបម្រើព្រះតាមវិធីផ្សេងៗជាច្រើន»។
សេង សុខចន្ដា
អតីតនិស្សិតបរិញ្ញាបត្រទេវសាស្ត្រ
កំពុងបន្តបរិញ្ញាបត្រជាន់ខ្ពស់ព័ន្ធកិច្ចគ្រីស្ទាន
Designer

មានបំណងចង់ជួយផ្គត់ផ្គង់យើង?

ជួយនិស្សិតកម្ពុជាថ្ងៃនេះ!