គោលជំនឿ
សាលាព្រះគម្ពីរភ្នំពេញ គឺជាក្រុមមួយនៃគ្រីស្ទបរិស័ទ ដែលមានគោលជំនឿ ដំណឹងល្អ ហើយជឿលើ អំណាចកំពូលនៃព្រះគម្ពីរបរិសុទ្ធ សម្រាប់គ្រប់ការទាំងអស់ខាងឯសេចក្ដីជំនឿ។
យើងខ្ញុំជឿលើ៖
១. ព្រះតែមួយគត់ដែលក្នុងអង្គទ្រង់មានភាពរួបរួមរវាងព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
២. អធិបតេយ្យភាពរបស់ព្រះក្នុងការបង្កើតការបើកសម្តែង កាប្រោសលោះ និងការជំនុំជំរះចុងក្រោយ
៣. ព្រះគម្ពីរបរិសុទ្ធ (មាន៣៩កណ្ឌ ក្នុងសញ្ញាចាស់ និង ២៧កណ្ឌ ក្នុងសញ្ញាថ្មី) ដែលព្រះបានប្រទានមក ជាសំណៅដើមនោះ គឺទ្រង់បានបណ្ដាលឱ្យតែង ហើយគួរជាទីទុក ចិត្ដ ទាំងស្រុង ព្រមទាំងមានអំណាច ឧត្ដុង្គឧត្ដមហើយគ្រប់គ្រាន់ល្មមសម្រាប់ការទាំងអស់ទាក់ទងសេចក្ដីជំនឿ និងការរស់នៅ។
៤. បាប និងពិរុទ្ធភាពសកលនៃមនុស្សទាំងអស់ មានចាប់តាំងពីពេលដែលអ័ដាមបានធ្លាក់ចុះក្នុងអំពើបាបមកម៉្លេះ ដូចេ្នះមនុស្សទាំងអស់ត្រូវទទួលរងសេចក្ដីក្រោធ និងការ កាត់ទោសពីព្រះ។
៥. ការប្រោសលោះពីពិរុទ្ធភាព ទណ្ឌកម្ម អំណាចគ្រប់គ្រង និង ភាពស្មោកគ្រោកនៃអំពើបាបទទួលបានមកតាមរយៈការសុគត ដែលជាយញ្ញបូជាលើឈើឆ្កាង (ជាអ្នក តំណាង និងជាថ្នូររបស់យើង) របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះដែលបានយកនិស្ស័យជាសាច់ឈាមដោយប្រសូតនឹងម៉ារាជា ព្រហ្មចារីនី ដែលនាងមានគភ៌ដោយសារព្រះវិញ្ញាណបរិសុទ្ធ។
៦. ការរស់ពីស្លាប់ឡើងវិញខាងរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ និងការលើកឡើងរបស់ព្រះអង្គទៅគង់នៅខាងស្ដាំព្រះវរបិតា។
៧. ព្រះវត្ដមាន និងអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក្នុងកិច្ចការនៃការកើតជាថ្មី គឺទ្រង់ដឹកនាំមនុស្ស ឱ្យឆ្លើយតបដោយជំនឿ និង ការប្រែចិត្ដ។
៨. ការរាប់ជាសុចរិតនៃបាបជន ដោយសារព្រះគុណនៃព្រះ តាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទតែមួយគត់។
៩. អំណោយទាននៃជីវិតអស់កល្បជានិច្ចបានមកតាមរយៈព្រះអម្ចាស់ព្រយេស៊ូវគ្រីស្ទ។
១០. ព្រះវត្ដមាន និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកជឿម្នាក់ៗ។
១១. ពួកជំនុំបរិសុទ្ធសកលតែមួយ ដែលជារូបកាយនៃព្រះគ្រីស្ទ ហើយអស់អ្នកជឿពិតប្រាកដជា របស់ពួកជំនុំបរិសុទ្ធសកលនោះ។
១២. កាតព្វកិច្ចរបស់អ្នកជឿទាំងអស់ក្នុងការបំពេញមហាបេសកកម្ម។
១៣. ការយាងត្រឡប់មកវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ ជិតមកដល់ហើយ។