ថ្វាយដង្វាយ

ជំនួយថវិកាសម្រាប់និស្សិត

សាលាព្រះគម្ពីរភ្នំពេញ បានបង្កើតច្បាប់ផ្នែកថវិកាជំនួយសម្រាប់និស្សិត​ដែល​មាន​សេចក្តីត្រូវការខាងថវិកាជំនួយ។ និស្សិតដែលដាក់ពាក្យ​សុំថវិកា​ជំនួយ​ត្រូវតែ​ពិចារ​ណា​​ឱ្យបានហ្មត់ចត់ហើយធ្វើការសុំជំនួយពីក្រុមគ្រូសារ មិត្តភក្តិ ពួកជំនុំ ហើយ​នឹង​សហគមន៍​​តាមតំបន់ដែលខ្លួនរស់នៅជាមុនសិន មុន​ពេល​ដាក់​ពាក្យស្នើរសុំថវិកាជំនួយ​សម្រាប់​​​និស្សិតនេះ។ ទោះជាយ៉ាងណាក៏ដោយគឺជាការ​សំខាន់​ណាស់​សម្រាប់​និស្សិត​ទាំងអស់ ដែលដាក់ពាក្យសុំជំនួយថវិកាសម្រាប់និស្សិត​ត្រូវតែរាយការណ៍​ពីប្រភពថវិកា​ជំនួយ​ទាំងអស់ដែលបានទទួលជូនដល់កិរិយាល័យ​ផ្នែកនិស្សិត។

ចំពោះពាក្យសុំថវិកាជំនួយនិស្សិតអាចសុំបាននៅការិយាល័យព័ត៌មានបំពេញរួច​ប្រគល់​ទៅឱ្យប្រធានផ្នែកនិស្សិត។ គ្រប់ទាំងពាក្យសុំនឹងត្រូវបានពិចារណា​សម្រេចទៅ​តាម​ករណីនីមួយៗ។