ថ្វាយដង្វាយ

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ព័ន្ធកិច្ចគ្រីស្ទាន

សាលាព្រះគម្ពីរភ្នំពេញមានផ្ដល់នូវថ្នាក់ អនុបណ្ឌិតផ្នែកព័ន្ធកិច្ចគ្រីស្ទាន ដើម្បីផ្ដល់ដល់នស្សិតជាមួយការសិក្សាបន្តទៀតក្នុងការសិក្សាព្រះគម្ពីរ ទេវសាស្ត្រ និងមុខវិជ្ជាពាក់ព័ន្ធជាមួយព័ន្ធកិច្ច។ ថ្នាក់សិក្សានេះ គឺសម្រាប់គ្រីស្ទបរិស័ទដែលមានបំណងបន្តបម្រើក្នុងព័ន្ធកិច្ចអ្នកគង្វាលឬជាអ្នកគ្រូបង្រៀន ក៏ដូចអ្នកជាការមានការងារព័ន្ធកិច្ចពីរប្រភេទផងដែរ។ យើងក៏ស្វាគមន៍ទាំងនិស្សិតជាតិនិងអន្តជាតិ។ 

ថ្នាក់រៀននឹងបង្រៀនក្នុងទម្រង់ជាវគ្គខ្លី។ ថ្នាក់រៀនភាគច្រើននឹងចំណាយ៨-១០សប្ដាហ៍។ មុខវិជ្ជាទាំងអស់នឹងធ្វើឡើងនៅពេលយប់ដើម្បីអោយនិស្សិតអាចបន្តសិក្សាបានអំឡុងពេលដែលពួកគេធ្វើការ។ 

ការសង្ខេបនៃកម្រិតសិក្សា

ក្នុងអំឡុងពេល ២ ឆ្នាំដំបូង សិស្សនឹងសិក្សាថ្នាក់មូលដ្ឋានដូចជា ព្រះគម្ពីរសញ្ញាចាស់ និង ព្រះគម្ពីរសញ្ញាថ្មី និងទេវសាស្ត្រជាប្រព័ន្ធ ។ ពួកគេ​ក៏​នឹង​សិក្សាថ្នាក់ព័ន្ធកិច្ច​ផងដែរ រួម​ទាំងវិជ្ជាអធិប្បាយ និងការផ្សាយដំណឹងល្អ ។ ពីរឆ្នាំដំបូងនឹងត្រូវបានបង្រៀនជាពីរភាសា (ខ្មែរ និងអង់គ្លេស) ដើម្បីរៀបចំសិស្សសម្រាប់ថ្នាក់សិក្សាអនុបណ្ឌិត។ ថ្នាក់សិក្សាភាសាអង់គ្លេសក៏នឹងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលពីរឆ្នាំដំបូងដើម្បីរៀបចំសិស្សឱ្យសិក្សាភាសាអង់គ្លេសប្រសិនបើចាំបាច់។ ក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយ សិស្សនឹងសិក្សាថ្នាក់សិក្សាកម្រិតខ្ពស់នៅក្នុង ការកាត់ស្រាយ ភាពជាអ្នកដឹកនាំ ការបង្កើតសិស្ស និងព័ន្ធកិច្ចឆ្លងវប្បធម៌ឆ្លងជាភាសាអង់គ្លេស។

 អ្នកដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេវសាស្ត្រ ឬព័ន្ធកិច្ចរួចហើយអាចចូលរួមកសិក្សាថ្នាក់សិក្សា (៣០ ក្រេឌីតម៉ោង + កិច្ចការចុងក្រោយ)។

សេចក្ដីតម្រូវចំពោះការចុះឈ្មោះ

 បេកជនបានទទួលពិធីជ្រមុជទឹកហើយ ជាសមាជិកសកម្មក្នុងពួកជំនុំ មានកម្រិតភាសាអង់គ្លេសមធ្យមអាចប្រើបានយ៉ាងល្អ ហើយមានបរិញ្ញាបត្រតាមជំនាញផ្សេងៗ។

ការសង្ខេបពីការសិក្សាថ្នាក់ ៦០ ក្រេឌីតម៉ោង ថ្នាក់អនុបណ្ឌិតផ្នែកព័ន្ធកិច្ចគ្រីស្ទាន

(ថ្នាក់សិក្សា MACM សម្រាប់សិស្សដែលមានសញ្ញាបត្របរិញ្ញាបត្រក្នុងព្រះគម្ពីរ ឬមុខវិជ្ជាដែលពាក់ព័ន្ធគឺសិក្សាឆ្នាំ ៣-៤ – ៣០ ម៉ោងក្រេឌីតប៉ុណ្ណោះ)

ឆ្នាំទី ១ – បង្រៀនជាភាសាអង់គ្លេស និងការបកប្រែជាភាសាខ្មែរ

១. ការសិក្សាទូទៅគម្ពីរសញ្ញាចាស់ ((៣ ម៉ោងក្រេឌីត))

២. សាសនា & ការផ្សាយដំណឺងល្អក្នុងកម្ពុជា (៣ ម៉ោងក្រេឌីត) 

៣. ការសិក្សាទូទៅគម្ពីរសញ្ញាថ្មី (៣ ម៉ោងក្រេឌីត)

៤. វិជ្ជាកាត់ស្រាយព្រះគម្ពីរ (៣ ម៉ោងក្រេឌីត)

៥. ប្រវត្តិសាស្ត្រពួកជំនុំ​ (៣ម៉ោង ក្រេឌីត)

ឆ្នាំទី២ – បង្រៀនជាភាសាអង់គ្លេស និងការបកប្រែជាភាសាខ្មែរ

១. ទេវសាស្ត្រជាប្រព័ន្ធទី១  (៣ម៉ោង ក្រេឌីត)

២. គ្រួសារគ្រីស្ទាន និងការប្រឹក្សាយោបល់ (៣ ម៉ោងក្រេឌីត)

៣. វិជ្ជាអធិប្បាយ (៣ ម៉ោងក្រេឌីត)

៤. ទេវសាស្ត្រជាប្រព័ន្ធទី ២ (៣ ម៉ោងក្រេឌីត)

៥. ព័ន្ធកិច្ចពួកជំនុំ (៣ ម៉ោងក្រេឌីត)

ឆ្នាំទី៣ – បង្រៀនជាភាសាអង់គ្លេសប៉ុណ្ណោះ

១. ការកាត់ស្រាយព្រះគម្ពីរសញ្ញាចាស់ទី១ (ហូសេ / កណ្ឌ ហោរា) (៣ ម៉ោងក្រេឌីត) 

២. ការកាត់ស្រាយព្រះគម្ពីរសញ្ញាថ្មីទី១ (លូកា -កិច្ចការ) (៣ ម៉ោងក្រេឌីត)

៣. ព័ន្ធកិច្ចឆ្លងវប្បធម៌ (៣ ម៉ោងក្រេឌីត) 

៤. ភាពជាអ្នកដឹកនាំ (៣ ម៉ោងក្រេឌីត)

៥. ការបង្កើតសិស្ស (៣ ម៉ោងក្រេឌីត) 

ឆ្នាំទី ៤ – បង្រៀនជាភាសាអង់គ្លេសប៉ុណ្ណោះ 

១. ការកាត់ស្រាយព្រះគម្ពីរសញ្ញាចាស់ទី២ (ទំនុកដំកើង) (៣ ម៉ោងក្រេឌីត)

២. ការសិក្សាទូទៅព្រះគម្ពីរសញ្ញាថ្មីទី២ (១&២ ពេត្រុស) (៣ ម៉ោងក្រេឌីត) 

៣. ពួកជំនុំវិទ្យា: ប្រវត្តិសាស្ត្រ & ទេវសាស្ត្រជាប្រព័ន្ធ (៣ ម៉ោងក្រេឌីត) 

៤. ភាពរួបរួមនៃព័ន្ធកិច្ចគ្រប់ជ្រុងជ្រោយ (៣ ម៉ោងក្រេឌីត)

៥. ការថែទាំ និងការប្រឹក្សារបស់គ្រូគង្វាល (៣ ម៉ោងក្រេឌីត)

គ្រូបង្រៀន

ថ្នាក់​អនុបណ្ឌិតផ្នែកព័ន្ធកិច្ចគ្រីស្ទាន ត្រូវបានបង្រៀនដោយសាស្ត្រាចារ្យដែលជំនាញក្នុងវិស័យរបស់គាត់។ សាស្ត្រាចារ្យរួមមាន…..

 Dr. Jeff Hogue, PhD in Intercultural Studies BIOLA University, USA

បណ្ឌិត ចេហ្វ ហូក បានរស់ហើយបម្រើនៅប្រទេសកម្ពុជាជាង២០ឆ្នាំ ហើយមានបទពិសោធន៍ក្នុងការង្រៀនមុខវិជ្ជា ការសម្របតាមបរិបទ និងនរវិទ្យានៅសកលវិទ្យាក្នុងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាផងដែរ។ ហើយបានធ្វើការជាមួយ World Team ក្នុងប្រទេសកម្ពុជាក្នុងការដាំក្រុមជំនុំ។ បណ្ដិត ចេហ្វ បានបង្រៀន បេសកម្មឆ្លងវប្បធម៌ និង មុខវិជ្ជាផ្នែកព័ន្ធ និង មុខវិជ្ជាបង្កើតសិស្សដល់និស្សិតថ្នាក់ MACMនៅសាលាព្រះគម្ពីរភ្នំពេញ។

Rev. Dr. Robert Shaughnessy, DMin Acadia University, Canada

 បណ្ឌិត Robert Shaugnessy បានតែងតាំងជាគ្រូគង្វាល ដែលបានបម្រើអស់រយៈពេល 21 ឆ្នាំនៅក្នុងបរិបទផ្សេងៗនៃព័ន្ធកិច្ចពួកជំនុំ ។ គាត់បានបម្រើនៅប្រទេសកាណាដា ជាប្រទេសកំណើតរបស់គាត់ ក៏ដូចជានៅប្រទេសឥណ្ឌា និងសិង្ហបុរីផងដែរ។ បណ្ឌិត Robert គឺជាសាស្ត្រាចារ្យព័ន្ធកិច្ចគ្រីស្ទាននៅសាកលវិទ្យាល័យ Tyndale ក្នុងប្រទេសកាណាដា។ បណ្ឌិត Robert បង្រៀនថ្នាក់គ្រូគង្វាល និងការប្រឹក្សាយោបល់សម្រាប់ MACM នៅសាលាព្រះគម្ពីរភ្នំពេញ ។

Dr. Anna Lo, បណ្ឌិតខាងទេសាស្ត្រ (ផ្ដោតទៅលើ: ការសិក្សាព្រះគម្ពីរសញ្ញាចាស់ និងបុរាណជិត លោកខាងកើត, Fuller Theological Seminary, USA

 បណ្ឌិត Anna Lo បានបម្រើសហគមន៍គ្រីស្ទបរិស័ទកម្ពុជាតាំងពីឆ្នាំ ២០០៣។ ចំណាប់អារម្មណ៍របស់គាត់គឺនៅក្នុងការកាត់ស្រាយគម្ពីរសញ្ញាចាស់នៅចេញពីបរិបទបុរាណ ក៏ដូចជាការអនុវត្តអត្ថបទព្រះគម្ពីរនៅក្នុងពួកជំនុំបច្ចុប្បន្នផងដែរ។ គាត់គឺជាសមាជិកសាស្ត្រារ្យនៃសាលាព្រះគម្ពីរភ្នំពេញ ក្នុងឆ្នាំ ២០០៥-២០២២ ដែលបានបង្រៀនព្រះគម្ពីរ និម្មិតកម្មខាងព្រលឹញវិញ្ញាណគ្រីស្ទាន និងមុខវិជ្ជាផ្នែកព័ន្ធកិច្ច។ បណ្ឌិត Anna នឹងបង្រៀនគម្ពីរសញ្ញាចាស់ និង មុខវិជ្ជា​ វិជ្ជាកាត់ស្រាយព្រះគម្ពីរ សម្រាប់និស្សិតថ្នាក់ MACM នៅសាលាព្រះគម្ពីរភ្នំពេញ ។

Rev. J.P. Cima, PhD Concordia Seminary (in Process)

Rev. J.P. Cima បានបម្រើការនៅអាស៊ីអាគ្នេយ៍អស់រយៈពេល ១៥ ឆ្នាំ។ គាត់គឺជាបេសកជននៃព្រះវិហារ Lutheran Church-Missouri Synod ដែលបច្ចុប្បន្នកំពុងបម្រើក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍បង្រៀនប្រធានបទផ្សេងៗគ្នានៅក្នុងទេវសាស្ត្រ ការកាត់ស្រាយ ជាប្រព័ន្ធ និងការអនុវត្តនៅតាមស្ថាប័ននានាក្នុងប្រទេសនានាក្នុងតំបន់។ បច្ចុប្បន្នគាត់គឺជាបេក្ខជនថ្នាក់បណ្ឌិតនៅ Concordia Seminary នៅ St. Louis រដ្ឋ Missouri ជាមួយនឹងការស្រាវជ្រាវផ្តោតលើការជួបប្រទេះរបស់គ្រីស្ទបរិស័ទជាមួយការគោរពបូជាដូនតានៅអាស៊ី។