ថ្វាយដង្វាយ

សេចក្តីតម្រូវការអនុញ្ញាតឱ្យចូលរៀន និងបែបបទផ្សេងៗនៃការដាក់ពាក្យចូលរៀន

សេចក្តីតម្រូវនៃការអនុញ្ញាតឱ្យចូលរៀន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង

ក. សម្រាប់បេក្ខជនទាំងអស់

    • មានបទពិសោធន៍បម្រើព័ន្ធកិច្ចនៅក្នុងពួកជំនុំ
    • មានសេចក្តីបញ្ជាក់ទទួលស្គាល់ពីពួកជំនុំខ្មែរ
    • មានការប្តេជ្ញាក្នុងការបម្រើព័ន្ធកិច្ចគ្រីស្ទាន
    • បានប្រឡងជាប់នូវការប្រឡងដូចខាងក្រោម៖
        • ចំណេះដឹងខាងផ្នែកព្រះគម្ពីរ
        • សំណេរភាសាខ្មែរ
        • ការសម្ភាសន៍

សំគាល់៖ ចំពោះនិស្សិតមកពីវិទ្យាស្ថានផ្សេងៗទៀត នឹងត្រូវបានធ្វើការពិចារណាសម្រេចទៅតាមករណីនីមួយៗ (ត្រូវភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនឹងពាក្យសុំចូលរៀន)។

ខ. សេចក្តីតម្រូវជាក់លាក់ចំពោះបេក្ខជនថ្មីដែលដាក់ពាក្យចូលរៀន

បរិញ្ញាបត្រផ្នែកព័ន្ធកិច្ចគ្រីស្ទាន(ប.ព.គ) ឬបរិញ្ញាបត្រផ្នែកទេវសាស្ត្រ (ប.ទ.ស) និងបរិញ្ញាបត្ររងផ្នែកព័ន្ធកិច្ចគ្រីស្ទាន (ប.រ.ព.គ)

    • ជាអ្នកជឿព្រះយេស៊ូវយ៉ាងតិច២ឆ្នាំឡើងទៅ និងបានទទួលបុណ្យជ្រមុជទឹក
    • អាយុ ១៨ឆ្នាំឡើងទៅ
    • បានបញ្ចប់ឆ្នាំសិក្សាថ្នាក់ទី១២

ចំណាំ៖ គ្រីស្ទានដែលមានភាពចាស់ទុំ ពេញដោយបទពិសោធន៍នៅក្នុងព័ន្ធកិច្ច ប៉ុន្តែមិនបានបំពេញតាមលក្ខខណ្ឌអប់រំដែលបានកំណត់ខាងលើ នឹងត្រូវបានពិចារណា ទៅតាមករណីនីមួយៗ។

គ. បេក្ខជនដែលមានឌីប្លូមព័ន្ធកិច្ចគ្រីស្ទានបន្តចូលឆ្នាំទី៤នៃបរិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទាន ឬបរិញ្ញាបត្រផ្នែកទេវសាស្ត្រត្រូវតែមាន១ចំនុចក្នុងចំណោមចំនុចទាំងអស់ខាងក្រោម
នេះ៖

    • ជាអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន ដោយមានកំរិតថ្នាក់ទី១២នៃសាលារដ្ឋ។
    • ជាអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន និងបានបញ្ចប់នៅសាកលវិទ្យាល័យ។
    • ចំពោះអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន ដោយមានកំរិតថ្នាក់ទី១១ ដែលគ្មានសញ្ញាបត្រ វ.ម.ព.គ នឹងត្រូវយកមកពិចារណាទៅតាមករណីនីមួយៗ ប៉ុន្តែមិនអាចទទួលសញ្ញាបត្របិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទានបានទេ គឺគ្រាន់តែទទួលសញ្ញាបត្រឌីប្លូមឧត្តមប៉ុណ្ណោះ។
    • ចំពោះនិស្សិតដែលមានសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទានរួចហើយក៏ដោយនោះក៏មិនអាចទទួលយកដោយស្វ័យប្រវត្តិបានទេគឺត្រូវការប្រឡងដូចខាងក្រោមនេះ៖
      • សំណេរភាសាខ្មែរ
      • ការកាត់ស្រាយ និងរបៀបងធិប្បាយ
      • ការធ្វើសម្ភាសន៍

សម្គាល់៖ និស្សិតដែលមានសញ្ញាបត្រឌីប្លូម និងសញ្ញាបត្រដែលមានកំរិតខ្ពស់ជាងមកពីវិទ្យាស្ថានគ្រីស្ទានផ្សេងៗ ដោយរួមទាងមានកំរិតថ្នាក់ទៅ១២នៃសាលារដ្ឋផង នោះនឹងត្រូវបានធ្វើការពិចារណាសម្រេចទៅតាមករណីនីមួយៗ (ត្រូវបានភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនឹងពាក្យសុំចូលរៀន)។

ឃ. ថ្នាក់ចូលរួមអង្គុយស្តាប់

        សម្រាប់និស្សិតចូលរួមអង្គុយស្តាប់ បេក្ខជនដែលបានដាក់ពាក្យចូលរៀនត្រូវតែមានការអនុញ្ញាតពីនាយកសិក្សាធិការជាមុនសិនមុននឹងចូលរួមអង្គុយស្តាប់នូវមុខវិជ្ជាណាមួយ។ មិនមានសេចក្តីត្រូវណាមួយដូចជាការធ្វើលំហាត់ឬពិន្ទុសម្រាប់និស្សិតឡើយ។

Link to full-time ADCM/BTh/BCM application form

Link to Part-time And Auditing application form 


សេចក្តីតម្រូវនៃការអនុញ្ញាតឱ្យចូលរៀន

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ព័ន្ធកិច្ចគ្រីស្ទាន (MACM)

  • មានឯកសារបញ្ជាក់ពីបទពិសោធន៍បម្រើនៅក្នុងពួកជំនុំ
  • ទទួលបានការណែនាំពីព្រះវិហារណាមួយនៅក្នុងប្រទេសកម្ពុជា
  • មានការប្ដេជ្ញាចិត្តក្នុងបម្រើព័ន្ធកិច្ចគ្រីស្ទាន
  • ជាគ្រីស្ទបរិស័ទយ៉ាងហោចណាស់ ២ ឆ្នាំ ហើយបានទទួលបុណ្យជ្រមុជទឹក។
  • បានបញ្ចប់បរិញ្ញាបត្រពីសាលាដែលមានការទទួលស្គាល់
  • ឆ្លងកាត់ការប្រឡងចូលភាសាអង់គ្លេសខាងទេវសាស្ត្រ

Link to MACM admission form

បន្តទទួលចុះឈ្មោះចូលរៀនថ្នាក់ពាក់កណ្ដាលពេល