វិញ្ញាបនបត្រមូលដ្ឋានគ្រឹៈខាងផ្នែកទេវសាស្ត្រ
P.T.C ថ្នាក់វិញ្ញាបនបត្រមូលដ្ឋានគ្រឹះផ្នែកទេវសាស្ត្រ។ វាជាវគ្គសិក្សាដែលត្រូវបានបង្កើតឡើង ដោយ Moore ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីដែលត្រូវបានបកប្រែទៅជាភាសាជាច្រើន ដើម្បីបណ្តុះ បណ្តាលអ្នក ដឹកនាំគ្រីស្ទបរិស័ទជុំវិញពិភពលោក។ វ.ម.ទ គឺត្រូវបានបង្រៀនជាភាសាខ្មែរ ហើយ ផ្ដល់ដល់និស្សិតដែលបាន បញ្ចប់វិទ្យាល័យ (ថ្នាក់ទី១២) មានឳកាសក្នុងជ្រើសរើសសិក្សាទេវសាស្ត្រ ជាពិសេសអ្នកដែលមិនអាចឈប់ការងារ ឬ មិនចង់ឈប់ពីការងារពេញម៉ោង។
វគ្គសិក្សានេះត្រូវបានផ្តល់ជូនដោយសាលាព្រះគម្ពីរភ្នំពេញ ក្នុងតម្លៃមួយដែលសិស្សមិនចាំបាច់ស្វែង រកអ្នកឧបត្ថម្ភ (២៥ដុល្លារក្នុងមួយមុខវិជ្ជា)។ ទោះបីជាយ៉ាងណាក៏ដោយវាទាមទារឱ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់នូវបញ្ហាប្រឈមសម្រាប់ និស្សិតក្នុងស្រុកសិក្សានៅសកលវិទ្យាល័យ ហើយសង្ឃឹមថា នឹងជម្រុញពួកគេមួយចំនួនបន្តសិក្សាខាងផ្នែកទេវសាស្ត្រនៅកម្រិតខ្ពស់ជាងនេះ ប្រសិនបើមាន ឱកាស។
មុខវិជ្ជាទីមួយគឺ «ទេវសាស្ត្រព្រះគម្ពីរទី១»។ ប្រធានបទនេះផ្តោតទៅលើការលាតត្រដាងការបើក សម្ដែងរបស់ព្រះនៅក្នុងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី និងកិច្ចការរបស់ព្រះនៅក្នុងពិភពលោក តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សិស្សមករៀនមុខវិជ្ជានេះមួយសប្តាហ៍ម្តងនៅពេលល្ងាច ព្រោះ ពេលថ្ងៃភាគច្រើនរបស់ការងារ។ កំឡុងពេលពាក់កណ្តាលនៃថ្នាក់នីមួយៗ ពួកគេឈប់សម្រាកហើយ បន្ទាប់មកពួកគេម្នាក់ចែកចាយទីបន្ទាល់របស់ពួកគេ ឬចំណុចសម្រាប់ការអធិស្ឋានដល់ក្រុមមុន ពេលចាប់ផ្តើមការបង្រៀនឡើងវិញ។ នៅចុងបញ្ចប់នៃ មេរៀននីមួយៗនៃមេរៀនទាំងដប់មានសំណួរ ចម្លើយខ្លី ក៏ដូចជាកិច្ចការសរសេរ និងការប្រឡងចុងក្រោយ។
មុខវិជ្ជានីមួយៗនិងមានសៀវភៅជាភាសាខ្មែរ។ ផ្សេងៗទៀតរួមមានៈ
- សញ្ញាចាស់ (បញ្ចកណ្ឌ)
- សញ្ញាថ្មី (ដំណឹងល្អ ផ្ដោតលើម៉ាកុស)
- សេចក្ដីសន្យាដល់ការបំពេញសម្រេច: ទេវសាស្ត្រព្រះគម្ពីរទី២ (ទេវសាស្ត្រព្រះគម្ពីរ និងការកាត់ស្រាយ)
- ព្រះគម្ពីររ៉ូម
- ព្រះគម្ពីរអេភេសូរ
- គោលលទ្ធិ (គោលលទ្ធិនៃបទគម្ពីរ និងគោលលទ្ធិព្រះ)
បន្ទាប់ពីបានបញ្ចប់ប្រាំមួយមុខវិជ្ជាដោយជោគជ័យ សិស្សនឹងអាចទទួលវិញ្ញាបនបត្រពីសាលាគម្ពីរ ផ្នែក P.T.C ។