បរិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទាន (ប.ព.គ) និងបរិញ្ញាបត្រផ្នែកទេវសាស្ត្រ (ប.ទ.ស)
កម្មវិធីសិក្សាទាំងពីរផ្នែកនេះ គឺជាមុខវិជ្ជាសម្រាប់គ្រូគង្វាល អ្នកបម្រើការងារពួកជំនុំ និងគ្រូបង្រៀនព្រះបន្ទូលនៅក្នុងពួកជំនុំ ឬនៅតាមអង្គការគ្រីស្ទាននានា។ ថ្នាក់នេះតម្រូវឱ្យសិក្សាពេញពេលចំនួនបួនឆ្នាំ ទាំងត្រូវបំពេញព័ន្ធកិច្ចកម្មសិក្សា ហើយបង្ហាញនូវអត្តចរិកដែលសមជាគ្រីស្ទបរិស័ទ។ ការសិក្សាទាំងនេះនឹងដឹកនាំនិស្សិតដើម្បីបង្កើតជំនាញនៅក្នុងការធ្វើព័ន្ធកិច្ច ព្រមទាំងជួយឱ្យពួកគេរីកលូតលាស់នូវជំនាញដូចជា ខាងផ្នែកព័ន្ធកិច្ចពួកជំនុំ ឬខាងការអប់រំគ្រីស្ទាន និងទេវសាស្ត្រជាដើម។ ការបែងចែករវាង (ប.ព.គ) ឬ (ប.ទ.ស) និងធ្វើឡើងនៅដើមឆ្នាំទី៤។ និស្សិតដែលជ្រើសរើសយកជំនាញ (ប.ទ.ស) ត្រូវសិក្សាភាសាដើមនៃព្រះគម្ពីរ គឺភាសាក្រិក និងភាសាហេព្រើរ។
ថ្នាក់បរិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទាន (ប.ព.គ) ក៏បើកដំណើរការក្នុងវេនយប់ផងដែរ
កាលវិភាគសិក្សាពេញម៉ោង
ឆ្នាំទី១ – ឆមាសទី ១
ព្រះគម្ពីរលោកុប្បត្តិ – ចោទិយកថា (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរលោកុប្បត្តិ (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរម៉ាថាយ – កិច្ចការ (៣ ក្រេឌីតម៉ោង)
ការផ្សាយដំណឹងល្អ និងការបង្កើតសិស្ស (៣ ក្រេឌីតម៉ោង)
និម្មិតកម្មខាងព្រលឹងវិញ្ញាណគ្រីស្ទាន (៣ ក្រេឌីតម៉ោង)
ភាសាអង់គ្លេស (៤ ក្រេឌីតម៉ោង)
ឆ្នាំទី១ – ឆមាសទី ២
ព្រះគម្ពីរយ៉ូស្វេ – បទចំរៀងសាឡូម៉ូន (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរចោទិយកថា (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីររ៉ូម – យ៉ាកុប (៣ ក្រេឌីតម៉ោង)
ព័ន្ធកិច្ចកុមារ និងយុវជន (៣ ក្រេឌីតម៉ោង)
ប្រវត្តិសាស្ត្រពួកជំនុំទូទៅ (៣ ក្រេឌីតម៉ោង)
ភាសាអង់គ្លេស (៤ ក្រេឌីតម៉ោង)
ឆ្នាំទី២ – ឆមាសទី ១
ចំណេះវិជ្ជានៃព្រះ៖ ការបើកសម្ដែង និង
មនុស្សជាតិ (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរអេសាយ – ម៉ាឡាគី (៣ ក្រេឌីតម៉ោង)
គោលការណ៍សិក្សាធិការអប់រំគ្រីស្ទាន (៣ ក្រេឌីតម៉ោង)
ប្រវត្តិសាស្ត្រពួកជំនុំអាស៊ី (៣ ក្រេឌីតម៉ោង)
វិជ្ជាកាត់ស្រាយព្រះគម្ពីរ ទី១ (៣ ក្រេឌីតម៉ោង)
ភាសាអង់គ្លេស (៤ ក្រេឌីតម៉ោង)
ឆ្នាំទី២ – ឆមាសទី ២
ព្រះគម្ពីរហេព្រើរ (៣ ក្រេឌីតម៉ោង)
មនុស្សជាតិ និងអំពើបាប (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរ១ពេត្រុស-វិវរណៈ (៣ ក្រេឌីតម៉ោង)
វិជ្ជាកាត់ស្រាយព្រះគម្ពីរទី ២ (៣ ក្រេឌីតម៉ោង)
សាសនានានានៅក្នុងប្រទេសកម្ពុជា (៣ ក្រេឌីតម៉ោង)
ការណែនាំភាសាក្រិកក្នុងព្រះគម្ពីរទី២ ប.ទ.ស (២ ក្រេឌីតម៉ោង)
ភាសាអង់គ្លេស (៤ ក្រេឌីតម៉ោង)
ឆ្នាំទី៣ – ឆមាសទី ២
ព្រះគម្ពីររ៉ូម (៣ ក្រេឌីតម៉ោង)
ព្រះវិញ្ញាណបរិសុទ្ធ ពួកជំនុំ និង អវសានវិទ្យា (៣ ក្រេឌីតម៉ោង)
ព័ន្ធកិច្ចគ្រប់ជ្រុងជ្រោយ ប.ព.គ (៣ ក្រេឌីតម៉ោង)
ការថ្វាយបង្គំ និង ពិធី ផ្សេងៗក្នុងពួកជំនុំ (៣ ក្រេឌីតម៉ោង)
វិជ្ជាអធិប្បាយទី១ (៣ ក្រេឌីតម៉ោង)
ការណែនាំភាសាក្រិកក្នុងព្រះគម្ពីរទី២ ប.ទ.ស (២ ក្រេឌីតម៉ោង)
ភាសាអង់គ្លេស (៤ ក្រេឌីតម៉ោង)
ឆ្នាំទី៤ – ឆមាសទី ១
អក្សរសាស្ត្រប្រាជ្ញា (៣ ក្រេឌីតម៉ោង)
សំបុត្រពីពន្ធនាគារ (៣ ក្រេឌីតម៉ោង)
បេសកកម្មពិភពលោក (៣ ក្រេឌីតម៉ោង)
វិជ្ជាអធិប្បាយទី២ (៣ ក្រេឌីតម៉ោង)
ក្រមសីលធម៌គ្រីស្ទាន (៣ ក្រេឌីតម៉ោង)
អាពាហ៍ពិពាហ៍ និង គ្រួសារគ្រីស្ទាន (៣ ក្រេឌីតម៉ោង)
ការណែនាំភាសាហេព្រើរក្នុងព្រះគម្ពីរទី១ ប.ទ.ស (២ ក្រេឌីតម៉ោង)
ឆ្នាំទី៤ – ឆមាសទី ២
ព្រះគម្ពីរអេសេគាល និង ព្រះគម្ពីរដានីយ៉ែល ប.ទ.ស (៣ ក្រេឌីតម៉ោង)
ព្រះគម្ពីរកូរិនថូសទី ១ និង ២ ប.ទ.ស (៣ ក្រេឌីតម៉ោង)
ការដាំ និង ការរីកលូតលាស់ពួកជំនុំ (៣ ក្រេឌីតម៉ោង)
ទេវសាស្ត្រគ្រូគង្វាល (៣ ក្រេឌីតម៉ោង)
ការដឹកនាំតាមព្រះគម្ពីរ (៣ ក្រេឌីតម៉ោង)
ការប្រឹក្សាតាមបែបព្រះគម្ពីរ ប.ព.គ (៣ ក្រេឌីតម៉ោង)
ការណែនាំភាសាហេព្រើរក្នុងព្រះគម្ពីរទី២ ប.ទ.ស (២ក្រេឌីតម៉ោង)