ថ្វាយដង្វាយ

ព័ន្ធកិច្ច

នៅសាលាព្រះគម្ពីរភ្នំពេញយើងជឿជាក់លើសារៈសំខាន់នៃការទទួលបានបទពិសោធន៍ការងារព័ន្ធកិច្ចជាក់ស្តែង។សិស្សពេញម៉ោងទាំងអស់ត្រូវបានតម្រូវឱ្យចូលរួមក្នុងព័ន្ធកិច្ចក្រោមការដឹកនាំរបស់ព្រះ វិហារក្នុងតំបន់។ តាមរយៈ​ការ​ធ្វើ​ព័ន្ធកិច្ច​ក្នុង​ព្រះវិហារ​ក្នុង​តំបន់ សិស្ស​ទទួល​បាន​បទ​ពិសោធ​ព័ន្ធកិច្ច ​ដ៏​មាន​តម្លៃ​ក្នុង​បរិបទ​កម្ពុជា។

ជាមួយគ្នាផងដែរ ជារៀងរាល់ឆ្នាំ និស្សិតចូលរួមក្នុងដំណើរព័ន្ធកិច្ចកម្មសិក្សារយៈពេល ៤-៥ ថ្ងៃទៅកាន់តំបន់ផ្សេងទៀតនៅប្រទេសកម្ពុជាជាមួយនឹងក្រុមតូច របស់ពួកគេនៅ សាលាព្រះគម្ពីរ។ ក្នុងអំឡុងពេល ដំណើរព័ន្ធកិច្ចកម្មសិក្សានេះ និស្សិតបានជួយ ព្រះវិហារក្នុងតំបន់តាមទីជនបទ។ ដំណើរព័ន្ធកិច្ចកម្មសិក្សានេះបង្ហាញពួកគេនូវ គំនិតថ្មីៗនិងវិធីសាស្រ្តក្នុងការបំពេញព័ន្ធកិច្ចក៏ដូចជា ជួយពួកគេឱ្យយល់អំពីបញ្ហា ប្រឈមនៃការបំពេញការងារក្នុងផ្នែកផ្សេងទៀតនៃប្រទេស។