ការពន្លាតកម្មវិធីសិក្សា
ដើម្បីរៀបចំអោយមានបងប្អូនប្រុសស្រីជាច្រើនមានឳកាសក្នុងការសិក្សាព្រះគម្ពីរ។ នៅក្នុងឆ្នាំ ២០០៥ សាលាព្រះគម្ពីរភ្នំពេញបានបង្កើតកម្មវិធី ការពន្លាតកម្មវិធីសិក្សា។ កម្មវិធីនេះផ្តោតទៅលើការបង្រៀនព្រះបន្ទូលរបស់ព្រះ និងជួយអោយលោកអ្នកបងប្អូន ប្រុសស្រី មានជំនាញក្នុងការសិក្សាព្រះ គម្ពីរ។ កម្មវិធីនេះបានធ្វើឡើងនៅតាមបណ្ដាលខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។
កម្មវិធីទទួលវិញ្ញាបនបត្របញ្ចាក់ការសិក្សា
វិញ្ញាបនបត្របញ្ចាក់ការសិក្សាមាន ៣ ផ្នែក៖
វិញ្ញាបនបត្របញ្ចាក់ការសិក្សាព្រះគម្ពីរ
តម្រូវអោយបញ្ចប់ ១៣ មុខវិជ្ជា៖
ត្រូវបញ្ចប់យ៉ាងតិច ១១មុខវិជ្ជានៃព្រះគម្ពីរ (មានយ៉ាងតិច ៥ មុខវិជ្ជាមកពីព្រះគម្ពីរសញ្ញាថ្មី ឬ ៥ មុខវិជ្ជាមកពីព្រះគម្ពីរចាស់)
សិស្សអាចរៀនមុខវិជ្ជាផ្សេងៗទៀតដូចខាងក្រោម
- របៀបសិក្សាព្រះគម្ពីរ
- ការណែនាំថ្នាក់មូលដ្ឋានភាសាក្រេក
- មុខវិជ្ជាព្រះគម្ពីរតាមប្រធានបទ
- មុខវិជ្ជាព័ន្ធកិច្ច
វិញ្ញាបនបត្របញ្ចាក់ការសិក្សាព្រះគម្ពីរសញ្ញាចាស់
តម្រូវអោយបញ្ចប់ ៨ មុខវិជ្ជា៖
ត្រូវបញ្ចប់យ៉ាងតិច ៦ មុខវិជ្ជាព្រះគម្ពីរសញ្ញាចាស់
សិស្សអាចរៀនមុខវិជ្ជាផ្សេងៗទៀតដូចខាងក្រោម៖
- របៀបសិក្សាព្រះគម្ពីរ
- មុខវិជ្ជាព្រះគម្ពីរតាមប្រធានបទ
- មុខវិជ្ជាព័ន្ធកិច្ច
វិញ្ញាបនបត្របញ្ចាក់ការសិក្សាព្រះគម្ពីរសញ្ញាថ្មី
តម្រូវអោយបញ្ចប់ ៨ មុខវិជ្ជា៖
ត្រូវបញ្ចប់យ៉ាងតិច ៦ មុខវិជ្ជាព្រះគម្ពីរសញ្ញាថ្មី
សិស្សអាចរៀនមុខវិជ្ជាផ្សេងៗទៀតដូចខាងក្រោម៖
- របៀបសិក្សាព្រះគម្ពីរ
- មុខវិជ្ជាព្រះគម្ពីរតាមប្រធានបទ
- មុខវិជ្ជាព័ន្ធកិច្ច
ចំណាំ៖សិស្សអាចរៀនមុខវិជ្ជានីមួយៗទោះបីជាមិនចុះឈ្មោះទទួលវិញ្ញាបនបត្របញ្ចាក់ការសិក្សាក៏ដោយ។
មុខវិជ្ជាទាក់ទងទៅនឹងកណ្ឌព្រះគម្ពីរ
មុខវិជ្ជាណែនាំ
ឧទាហរណ៍សម្រាប់ព្រះគម្ពីរសញ្ញាចាស់៖
ការណែនាំឳ្យស្គាល់ព្រះគម្ពីរសញ្ញាចាស់ បញ្ចកណ្ឌ កណ្ឌប្រវត្តិសាស្ត្រ កណ្ឌហោរា កណ្ឌកំណាព្យ និងកណ្ឌប្រាជ្ញា
ឧទាហរណ៍សម្រាប់សញ្ញាថ្មី៖
ការណែនាំអោយស្គាល់ព្រះគម្ពីរសញ្ញាថ្មី កណ្ឌដំណឹងល្អ កណ្ឌកិច្ចការ និងកណ្ឌសំបុត្រប៉ុល សំបុត្រទូទៅ អក្សរសាស្ត្របើកសម្ដែង។
កណ្ឌនីមួយៗនៃព្រះគម្ពីរ
ឧទាហរណ៍សម្រាប់ព្រះគម្ពីរសញ្ញាចាស់៖
លោកុប្បត្តិ និក្ខមនំ លេវីវិន័យ …។ល។
ឧទាហរណ៍សម្រាប់ព្រះគម្ពីរសញ្ញាថ្មី៖
ម៉ាថាយ កិច្ចការ យ៉ាកុប …។ល។
មុខវិជ្ជាផ្សេងៗទៀត
របៀបសិក្សាព្រះគម្ពីរ
ការណែនាំថ្នាក់មូលដ្ឋានភាសាក្រេក
មុខវិជ្ជាព្រះគម្ពីរតាមប្រធានបទ
ឧទាហរណ៍៖ មូលដ្ឋានគ្រឹះនៃទេវសាស្ត្រ សេចក្ដីអធិប្បាយនៅលើភ្នំ ការថ្វាយបង្គំ និងការអធិស្ឋាន តួអង្គនៅក្នុងព្រះគម្ពីរសញ្ញាចាស់ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ ស្ត្រីនៅក្នុងព្រះគម្ពីរ…។ល។
មុខវិជ្ជាព័ន្ធកិច្ច
- ការរៀបចំអត្ថបទគម្ពីរសម្រាប់ការបង្រៀន ឬអធិប្បាយ
- មូលដ្ឋានគ្រឹះនៃការផ្សាយដំណឹងល្អ
- ដឹកនាំការថ្វាយបង្គំ
- បង្រៀនយុវជន និងកុមារ…។ល។
ការរៀបចំមុខវិជ្ជា
សម្រាប់មុខវិជ្ជានីមួយៗមាន៨មេរៀនបូកបញ្ចូលបន្ថែម១ពេលទៀតសម្រាប់សំនួរ និងចម្លើយ ព្រមទាំងប្រឡង។ សម្រាប់មេរៀននីមួយៗមានរយៈពេលបង្រៀនបីរម៉ោង។
សូមកត់សម្គាល់ថា កម្មវិធីនេះគឺមិនមានកម្រិតស្មើគ្នានឹងកម្មវិធីដែលបានបង្រៀននៅក្នុងសាលាព្រះគម្ពីរភ្នំពេញទេ។
សេចក្ដីតម្រូវនៃមុខវិជ្ជា
សិស្សដែលចង់បានវិញ្ញាបនបត្របញ្ចប់ការសិក្សា គឹត្រូវតែរៀនយ៉ាងតិចបំផុត ៦ មេរៀន សម្រាប់មួយមុខវិជ្ជា។ ជាទូទៅ ការតម្រូវនៃមុខវិជ្ជាមានលំហាត់រាល់មេរៀន និងការប្រឡងនៅចុងបញ្ចប់។
ការចុះឈ្មោះ និងថ្លៃសិក្សា
សិស្សទាំងអស់ត្រូវចុះឈ្មោះចូលរៀន។ សម្រាប់សិស្សដែលចង់ទទួលយកវិញ្ញាបនបត្របញ្ចប់ការសិក្សា ត្រូវចុះឈ្មោះធ្វើតាមកម្មវិធីសិក្សា។ សម្រាប់ការចុះឈ្មោះសិក្សា សូមបំពេញនៅក្នុងពាក្យចូលរៀនដែលមានមកបីគ្រូបង្រៀនតាមមុខវិជ្ជា។
កម្មវិធីនេះតម្រូវឱ្យបង់ថ្លៃសិក្សានីមួយៗខុសគ្នាតាមតំបន់។ បើលោកអ្នកត្រូវការសាកសួរពត៌មនសម្រាប់ថ្លៃសិក្សា សូមទំនាក់ទំនងមកយើងខ្ញុំ។
ទីកន្លែងសិក្សា
គ្រូនឹងចុះទៅបង្រៀនដល់កន្លែងផ្ទាល់តែម្ដងទៅតាមការអញ្ជើញរបស់បងប្អូន។ បើលោកអ្នកត្រូវការសាកសួរពត៌មានលំអិតសម្រាប់ទីកន្លែងសិក្សាសូមទំនាក់ទំនងជាមួយយើងខ្ញុំ។
ការរៀបចំកម្មវិធីផ្សេងៗ
ក្រៅពីកម្មវិធីនេះ ផ្នែកការពន្លាតកម្មវិធីសិក្សាព្រះគម្ពីរនៃសាលាព្រះគម្ពីរភ្នំពេញ ក៏រៀបចំកម្មវិធីផ្សេងទៀតសម្រាប់បង្រៀនព្រះបន្ទូលរបស់ព្រះអង្គដើម្បីនឹងបំពេញសេចក្ដីត្រូវការនៃពួកជំនុំតាមតំបន់ផ្សេងៗ។ បើលោកអ្នកត្រូវការសាកសួរពត៌មានបន្ថែម សូមទំនាក់ទំនងជាមួយយើងខ្ញុំ។
ការសាកសួរពត៌មានបន្ថែម
សូមទំនាក់ទំនង៖ លោកគ្រូ គី វ៉ាន់ណារី
អ្នកសម្រប់សម្រួលការពន្លាតកម្មវិធីសិក្សា
ទូរស័ព្ទលេខ ៖ ០៧០ ៤១០ ៧៤៧, ០១២ ៩៣៩ ៥០៤
តាមប្រព័ន្ធអេលិចត្រូនិច៖ academicadmin@ppbs.edu.kh