សេចក្តីតម្រូវការអនុញ្ញាតឱ្យចូលរៀន និងបែបបទផ្សេងៗនៃការដាក់ពាក្យចូលរៀន
សេចក្តីតម្រូវនៃការអនុញ្ញាតឱ្យចូលរៀន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
ក. សម្រាប់បេក្ខជនទាំងអស់
-
- មានបទពិសោធន៍បម្រើព័ន្ធកិច្ចនៅក្នុងពួកជំនុំ
- មានសេចក្តីបញ្ជាក់ទទួលស្គាល់ពីពួកជំនុំខ្មែរ
- មានការប្តេជ្ញាក្នុងការបម្រើព័ន្ធកិច្ចគ្រីស្ទាន
- បានប្រឡងជាប់នូវការប្រឡងដូចខាងក្រោម៖
-
-
-
- ចំណេះដឹងខាងផ្នែកព្រះគម្ពីរ
- សំណេរភាសាខ្មែរ
- ការសម្ភាសន៍
-
-
សំគាល់៖ ចំពោះនិស្សិតមកពីវិទ្យាស្ថានផ្សេងៗទៀត នឹងត្រូវបានធ្វើការពិចារណាសម្រេចទៅតាមករណីនីមួយៗ (ត្រូវភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនឹងពាក្យសុំចូលរៀន)។
ខ. សេចក្តីតម្រូវជាក់លាក់ចំពោះបេក្ខជនថ្មីដែលដាក់ពាក្យចូលរៀន
បរិញ្ញាបត្រផ្នែកព័ន្ធកិច្ចគ្រីស្ទាន(ប.ព.គ) ឬបរិញ្ញាបត្រផ្នែកទេវសាស្ត្រ (ប.ទ.ស) និងបរិញ្ញាបត្ររងផ្នែកព័ន្ធកិច្ចគ្រីស្ទាន (ប.រ.ព.គ)
-
- ជាអ្នកជឿព្រះយេស៊ូវយ៉ាងតិច២ឆ្នាំឡើងទៅ និងបានទទួលបុណ្យជ្រមុជទឹក
- អាយុ ១៨ឆ្នាំឡើងទៅ
- បានបញ្ចប់ឆ្នាំសិក្សាថ្នាក់ទី១២
ចំណាំ៖ គ្រីស្ទានដែលមានភាពចាស់ទុំ ពេញដោយបទពិសោធន៍នៅក្នុងព័ន្ធកិច្ច ប៉ុន្តែមិនបានបំពេញតាមលក្ខខណ្ឌអប់រំដែលបានកំណត់ខាងលើ នឹងត្រូវបានពិចារណា ទៅតាមករណីនីមួយៗ។
គ. បេក្ខជនដែលមានឌីប្លូមព័ន្ធកិច្ចគ្រីស្ទានបន្តចូលឆ្នាំទី៤នៃបរិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទាន ឬបរិញ្ញាបត្រផ្នែកទេវសាស្ត្រត្រូវតែមាន១ចំនុចក្នុងចំណោមចំនុចទាំងអស់ខាងក្រោម
នេះ៖
-
- ជាអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន ដោយមានកំរិតថ្នាក់ទី១២នៃសាលារដ្ឋ។
- ជាអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន និងបានបញ្ចប់នៅសាកលវិទ្យាល័យ។
- ចំពោះអ្នកដែលបានទទួលសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទាន ដោយមានកំរិតថ្នាក់ទី១១ ដែលគ្មានសញ្ញាបត្រ វ.ម.ព.គ នឹងត្រូវយកមកពិចារណាទៅតាមករណីនីមួយៗ ប៉ុន្តែមិនអាចទទួលសញ្ញាបត្របិញ្ញាបត្រព័ន្ធកិច្ចគ្រីស្ទានបានទេ គឺគ្រាន់តែទទួលសញ្ញាបត្រឌីប្លូមឧត្តមប៉ុណ្ណោះ។
- ចំពោះនិស្សិតដែលមានសញ្ញាបត្រឌីប្លូមព័ន្ធកិច្ចគ្រីស្ទានរួចហើយក៏ដោយនោះក៏មិនអាចទទួលយកដោយស្វ័យប្រវត្តិបានទេគឺត្រូវការប្រឡងដូចខាងក្រោមនេះ៖
-
-
- សំណេរភាសាខ្មែរ
- ការកាត់ស្រាយ និងរបៀបងធិប្បាយ
- ការធ្វើសម្ភាសន៍
-
សម្គាល់៖ និស្សិតដែលមានសញ្ញាបត្រឌីប្លូម និងសញ្ញាបត្រដែលមានកំរិតខ្ពស់ជាងមកពីវិទ្យាស្ថានគ្រីស្ទានផ្សេងៗ ដោយរួមទាងមានកំរិតថ្នាក់ទៅ១២នៃសាលារដ្ឋផង នោះនឹងត្រូវបានធ្វើការពិចារណាសម្រេចទៅតាមករណីនីមួយៗ (ត្រូវបានភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនឹងពាក្យសុំចូលរៀន)។
ឃ. ថ្នាក់ចូលរួមអង្គុយស្តាប់
សម្រាប់និស្សិតចូលរួមអង្គុយស្តាប់ បេក្ខជនដែលបានដាក់ពាក្យចូលរៀនត្រូវតែមានការអនុញ្ញាតពីនាយកសិក្សាធិការជាមុនសិនមុននឹងចូលរួមអង្គុយស្តាប់នូវមុខវិជ្ជាណាមួយ។ មិនមានសេចក្តីត្រូវណាមួយដូចជាការធ្វើលំហាត់ឬពិន្ទុសម្រាប់និស្សិតឡើយ។
Link to full-time ADCM/BTh/BCM application form
Link to Part-time And Auditing application form
សេចក្តីតម្រូវនៃការអនុញ្ញាតឱ្យចូលរៀន
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ព័ន្ធកិច្ចគ្រីស្ទាន (MACM)
- មានឯកសារបញ្ជាក់ពីបទពិសោធន៍បម្រើនៅក្នុងពួកជំនុំ
- ទទួលបានការណែនាំពីព្រះវិហារណាមួយនៅក្នុងប្រទេសកម្ពុជា
- មានការប្ដេជ្ញាចិត្តក្នុងបម្រើព័ន្ធកិច្ចគ្រីស្ទាន
- ជាគ្រីស្ទបរិស័ទយ៉ាងហោចណាស់ ២ ឆ្នាំ ហើយបានទទួលបុណ្យជ្រមុជទឹក។
- បានបញ្ចប់បរិញ្ញាបត្រពីសាលាដែលមានការទទួលស្គាល់
- ឆ្លងកាត់ការប្រឡងចូលភាសាអង់គ្លេសខាងទេវសាស្ត្រ
បន្តទទួលចុះឈ្មោះចូលរៀនថ្នាក់ពាក់កណ្ដាលពេល