និមិត្ត បេសកកម្ម គោលដៅ គុណតម្លៃស្នូល
v និមិត្ត បេសកកម្ម គោលដៅ គុណតម្លៃស្នូល
ក្នុងនាមជាគ្រឹះស្ថានអប់រំខាងផ្នែកទេវសាស្ត្រដោយយកដំណឹងល្អជាមូលដ្ឋានសាលាព្រះគម្ពីរភ្នំពេញមាន៖
Ø និមិត្ដ៖ រៀបចំអ្នកបម្រើព្រះនៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យគេបំពេញមហាបេសកកម្មថ្វាយព្រះជាម្ចាស់។
Ø បេសកកម្ម៖ ផ្ដល់ដល់ពួកជំនុំកម្ពុជានូវអ្នកដឹកនាំដែលមានបុគ្គលិកលក្ខណៈជាគ្រីស្ទបរិស័ទ និងមានសមត្ថភាពក្នុងការ៖
§ បម្រើសហគមន៍គ្រីស្ទបរិស័ទដោយភាពស្មោះត្រង់
§ បង្រៀនព្រះគម្ពីរ ប្រកបដោយប្រសិទ្ធិភាព និង
§ ប្រកាសដំណឹងល្អដោយចិត្ដក្លាហានតាមរយៈពាក្យសំដី និងការប្រព្រឹត្ដ
Ø គោលដៅ
§ បង្រៀនព្រះគម្ពីរ ថាជាព្រះបន្ទូលរបស់ព្រះបានបើសំដែង
§ បង្រៀន និងសង្កត់ធ្ងន់ទៅលើអ្នកបម្រើរបស់ព្រះដែលមានអត្ដចរិតដូចជាព្រះគ្រីស្ទ
§ ដើម្បីឱ្យសមាជិកក្នុងសហគមន៍សាលាព្រះគម្ពីរភ្នំពេញធ្វើការជាមួយគ្នាក្នុងគោលបំណងស្អាងសេចក្ដីជំនឿគ្នាទៅវិញទៅមក។
Ø គុណតំលៃស្នូល
§ បទគម្ពីរ៖ ព្រះបន្ទូលរបស់ព្រះដែលព្រះបានបណ្ដាលអោយតែងមាន ប្រយោជន៍សម្រាប់ការបង្រៀន ការរំលឹកអោយដឹងខ្លួន ការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្ដីសុចរិត។
§ សេចក្ដីអធិស្ឋាន៖ ពឹងផ្អែកលើព្រះជាម្ចាស់ទាំងកម្លាំង និង ការដឹកនាំ
§ សេចក្ដីមេត្ដាករុណា៖ ឆ្លុះបញ្ចាំងពីទង្វើរនិងដួងចិត្ដដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ។