បណ្ណាល័យ

បណ្ណាល័យផ្តល់ធនធានដ៍មានតំលៃដល់សហគមន៍របស់សាលាយើង។ និសិ្សតអាច​ មកសិក្សាស្រាវជ្រាវ អាចខ្ចីសៀវភៅជាភាសាខ្មែរ និង អង់គ្លេស អាចស្តាប់មេរៀនផ្សេងៗ និង ខ្ចីវីដេអូមួយចំនួនផងដែរ។ បណ្ណាល័យ ក៍មានកុំព្យូទ័រមួយចំនួនសំរាប់​​អោយសិស្ស ធ្វើកិច្ចការរបស់គេផងដែរ។ បណ្ណាល័យរបស់យើងគឺជាបណ្ណាល័យ ដែលមានផ្ទុកទៅ ដោយសៀវភៅគ្រីស្ទានច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ទាំងភាសាខ្មែរ និង ភាសា អង់គ្លេស (មានច្រើនជាង ៧០០០ ចំណងជើងផ្សេងៗ)។