ជីវិតក្នុងសយនដ្ឋាន និងកិច្ចការផ្សេងៗ

ជីវិតសហគមន៍
ព័ន្ធកិច្ចកម្មសិក្សា
  1. សាលាព្រះគម្ពីរភ្នំពេញតម្រូវឱ្យនិស្សិតពេញពេលគ្រប់រូបចូលរួមធ្វើព័ន្ធកិច្ចក្នុងផ្នែក ដឹកនាំណាមួយ (ធម្មតានៅចុងសបា្ដហ៍) ដោយអាស្រ័យទៅលើការរៀបចំចាត់ចែង ច្បាស់លាស់ និងការយល់ព្រម រវាងភាគីទាំងសងខាងគឺ រវាងគ្រូគង្វាលនិងនិស្សិត។ ប៉ុន្ដែយើងខ្ញុំស្នើរសូមគ្រូគង្វាលជួយថ្លឹងថ្លែង យ៉ាងណាអនុញ្ញាតឱ្យនិស្សិតមានពេល សំរាកផង ពីព្រោះនិស្សិតមានបន្ទុកនៃការសិក្សាធ្ងន់ណាស់ ក្នុងសបា្ដហ៍នីមួយៗ។

  2. 1.1. និស្សិតទាំងអស់ចាំបាច់ត្រូវតែចូលរួមក្នុងកម្មវិធីថ្វាយបង្គំរៀងរាល់សបា្ដហ៍។
    1.2. គ្រប់និស្សិតឆ្នាំទី១ ត្រូវតែចូលរួមជួយក្នុងសកម្មភាពជាក់លាក់ណាមួយក្នុង ពួកជំនុំ (ដូចជា ជួយក្នុងថ្នាក់ក្រុមកុមារ ក្រុមយុវជន ឬដឹកនាំការថ្វាយបង្គំ អធិស្ឋាន អាន ព្រះគម្ពីរ ឬក៏ចុះទៅសួរសុខទុក្ខពួកជំនុំ) យ៉ាងហោចណាស់ឱ្យបានពីរដងក្នុង១ខែ។
    1.3. ចំពោះនិស្សិតចាប់ពីឆ្នាំទី២ឡើងទៅ ត្រូវតែមានចំណែកក្នុងសកម្មភាពបង្រៀន ដល់ពួក ជំនុំ ដូចជាបង្រៀនថ្នាក់ក្រុមកុមារ ក្រុមយុវជន ឬក្រុមកោសិកា យ៉ាងហោច ណាស់ ២-៤ដងក្នុង១ខែ ប៉ុន្ដែបើនិស្សិតនោះត្រូវអធិប្បាយវិញនោះ១-២ដងក្នុង១ខែ គឺល្មម គ្រប់គ្រាន់ហើយ។
  3. ដំណើរចុះធ្វើព័ន្ធកិច្ចកម្មសិក្សា (តម្រូវការចាំបាច់-មួយឆ្នាំមានតែម្ដងគត់) គឺសមាជិក សាស្ដ្រាចារ្យ ជាអ្នកដឹកនាំក្រុមតូចរបស់ពួកគាត់ចុះទៅបំរើពួកជំនុំនៅតាមខេត្ដ ដែល មានរយៈពេល៤-៥ថ្ងៃ ហើយគោលបំណងនៃការចុះទៅនេះ គឺដើម្បីផ្ដល់ឱកាសឱ្យ សិស្សធ្វើការស្រាវជ្រាវស្វែងយល់ និងក្រេបជញ្ជក់យក បទពិសោធន៍ពីព័ន្ធកិច្ច ខុសប្លែកគ្នាផ្សេងៗ ហើយក៏ដើម្បីនឹងជួយលើកទឹកចិត្ដ ដល់ពួកជំនុំផងដែរ។