មតិរបស់នាយកសាលា

ម៉ាថាយ ២៨:១៨ - ២០

ការ​បង្កើត​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​ គឺ​​ជា​ដំណើរ​ឆ្ពោះ​លើ​ស​ពី​ភាព​បរិសុទ្ធ​ខាង​ឯ​វិញ្ញាណ​ទៅ​កាន់​បេសកកម្ម។​

ក្នុង​នា​ម​​យើង​គឺ​ជា​​រាស្រ្ត​នៃ​​ការ​តាំង​សញ្ញា​ថ្មី​ ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​​សព្វ​​ព្រះ​ទ័យ​គង់​នៅ​ក្នុង​ចំណោម​​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​គង់​នៅ​ក្នុង​យើង​ថែម​ទៀត​ផង។ គឺ​ជាការ​គង់​នៅ​​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ប្រក​ប​ដោយ​ព្រះ​ចេស្តា​​ ដើម្បី​​​​​​បំផ្លាស់​បំប្រែ​ជីវិត​​មនុស្សដែល​មាន​​ការ​​ទំនាក់​ទំនងទៅនឹង​បរិ​បទ​សហ​គម​ន៍​,​ ការយល់ឃើញរបស់លោកិយ​ និង​ការទំនាក់​ទំនង​ទាំង​មូល​នៃ​ជីវិត។ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ និង​ជាមួយ​​រាស្រ្ត​របស់​ទ្រង់ នោះ​អត្ថ​ន័យ​ពិត​នៃ​ជីវិត​របស់​មនុស្ស​ក៏​ចាប់​ផ្តើម​មាន​ឡើង​ផងដែរ។

សេចក្តី​​ដ៏​ពិត​ប្រាកដ​នៃ​គោល​បំណង​បេសក​កម្ម​គ្រិស្ត​បរិ​ស័ទ គឺ​ដើម្បី​បំផ្លាស់​​​​បំ​ប្រែ​មនុស្សទាំង​ក្នុង​​​លក្ខណៈ​ជា​​បុគ្គល​ និង​សហគមន៍​​ក្នុង​ពេ​ល​តែ​មួយ​ តែ​​​វា​មិ​ន​​មែន​ជាគោល​ដៅ​ចុង​ក្រោយ​នៃ​ការ​គង់​នៅ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ចំណោ​ម​​ប្រ​ជា​រាស្រ្ត​របស់​ទ្រង់ ​​ដូច​ដែល​បាន​បើក​សំ​ដែង​​​នៅ​ក្នុង​ព្រះ​គម្ពីរ​វិវរណៈ២២:៣ ដែល​នឹង​ត្រូវ​កើត​មក​តាមក្រោយ​នោះ​ទេ។ ការ​គង់​នៅ​របស់​ព្រះ​ជា​ម្ចាស់​​មិន​មែន​គ្រាន់​តែជា​ព្រះ​ពរ​មួយ​ក្នុង​ចំណោម​ព្រះ​ពរ​ជាច្រើន​ទៀត ​​​ដែល​បេសកកម្ម​របស់​គ្រិស្ត​បរិស័ទ​អាច​នាំ​ទៅ​កាន់​បណ្តា​ជន​នៅ​ក្នុង​ពិ​ភព​លោក​នេះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ព្រះ​ពរ​រួម​បញ្ចូល​ទាំង​អស់ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​មនុស្ស​ហើយ​​​​​​​​នោះក៏​ជា​មូល​ហេតុ​​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូលថា៖ «ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកិយ​​ទាំង​មូល​ តែ​បាត់​ព្រ​លឹង​ទៅ​​ នោះ​តើ​មាន​ប្រ​យោជន៍​អ្វី​ដល់​អ្នក​នោះ» (ម៉ាថាយ១៦:២៦​​)​​​​​។

យើង​ត្រូវ​កា​រជួយ​ប្រ​ជា​ជន​របស់​យើង​​​ឲ្យ​ដឹង​​ប្រា​កដ​ថា ព្រះជា​ម្ចាស់​ទ្រង់​មាន​ព្រះ​វត្ត​មាន​គង់​នៅ​ ទោះ​បើ​ពួក​គេ​មិន​​ទទួល​ស្គាល់​ទ្រង់​ក៏​ដោយ ហើយ​ជួយ​ពួក​គេ​ឲ្យ​បើក​ចំហរ​ចិត្ត​ទទួល​យ​កព្រះ​វត្ត​មាន​​ទ្រង់ តាម​រយៈជំនឿ​នៅក្្នុងព័ន្ធកិច្ច​ដ៏​ពេញ​លេញ​របស់​ព្រះ​យេស៊ូវ​គ្រិស្ត, ព្រះ​ជា​ម្ចាស់​នឹងយាង​មក​គង់​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ​ដើម្បីធ្វើ​ឲ្យ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​មាន​ភាព​​ប្រ​ចក្សច្បាស់​នៅចំពោះមុខ​​បណ្តា​ជន​ ​គឺ​ជា​កិច្ចកា​រ​ស្នូល​នៃ​បេសកកម្ម​របស់​គ្រិស្ត​បរិស័ទ​​​គ្រប់រូបរួម​ចំណែក​ធ្វើ។

ដើម្បី​សំរេច​បាន​នូវ​គោលដៅ​ចុង​ក្រោយ​នេះ​ ហើ​យ​ដើម្បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ចំពោះ​មហា​បេសក​កម្ម​​​​របស់​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រិស្ត​នៃ​យើង​ នោះ​សាលា​ព្រះ​គម្ពីរ​ភ្នំពេញ​មាន​គោល​បំណង​មួយ​ដើម្បី​ជួយ​ពួក​ជំនុំ​ក្នុង​ស្រុក​តាមរយៈនិសិត្ស​របស់​យើង​ដូច​ត​ទៅ៖

១-អនុវត្តការ​អធិ​ស្ឋាន​ជា​ប្រចាំ
ការ​អធិស្ឋា​ន​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​បេសក​កម្ម​គ្រិស្ត​បរិស័ទ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាថាយ៩:៣៧-៣៨ «ចំរូត​ធំ​ណាស់​​ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ​ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត​ ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»។បេសកកម្ម​របស់​គ្រិស្ត​បរិស័ទ​ចាប់​ផ្តើម​ជា​មួយ​និង​កា​រ​អធិស្ឋាន​។

​​​​​​​​​២-បង្កើត​ទំនាក់ទំនង​នៃ​ការទុកចិត្ត
នេះទាក់​ទង​ទៅ​នឹង​រាល់​ទិដ្ឋ​ភាព​នៃ​ការ​អនុវត្តន៍​បេសកកម្ម​ ដូច​ជា​ការ​សិក្សា​ពី​វប្ប​ធម៌​និង​ភាសា​របស់​ពួក​អ្នក​ដែល​យើង​ចង់​ឈោង​ចាប់​និង​ផ្លាស់​ប្រែ។ តាម​ការ​ពិត​ការ​បង្កើត​ទំនាក់​​​​ទំនង​នៃ​ការទុកចិត្ត​ គឺ​​ជាកា​រមួយ​ដែល​លើស​ពី​​កា​រ​សិក្សា​វប្ប​ធម៌​និង​សាសនា​ទៅ​ទៀត ប៉ុន្តែ​ជំនឿ​របស់​គ្រិស្ត​បរិស័ទ​​ គឺ​ទាក់ទង​និង​ទំនាក់ទំនង​នៃ​ការ​ជឿ​ជាក់​ ដែល​អាច​បង្កើត​ជា​ស្ពាន​មួយ​សំរាប់​ដំណឹង​ល្អ។

-បង្ហាញ​ពីការ​យក​ចិត្តទុក​ដាក់​យ៉ាងពិតប្រាកដដល់បណ្តា​ជន​​
យើង​អាចនឹង​ឃើញ​ពី​បទបញ្ញត្តិ​ដ៏​សំខាន់​របស់ព្រះ ដែលជា​ផ្នែក​​​មួយ​នៃ​​មហា​បេសកកម្ម​ ហើយ​រួម​បញ្ចូល​ទាំងពាក្យថា«​ហើយ​បង្រៀន​ ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​​​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង​» (ម៉ាថាយ២៨:២០)។ នៅ​ពេល​ដែល​យើងសង្ឈឹម​ថា យើង​​​នឹង​​បង្រៀនឲ្យ​កាន់​តាម​គ្រប់​ទាំង​អស់​ ដែល​ទ្រង់​បាន​បង្គាប់​យើង​ នោះ​យើងសង្ឈឹម​ថា យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដែល​ទ្រង់​បាន​បង្គាប់​មក​យើង​។ បេសកកម្ម​របស់គ្រិស្ត​បរិ​ស័ទ​គឺ​យក​ចិត្ត​ទុក​​​​​ដាក់​ចំពោះ​ជីវិត​របស់​មនុស្ស។

៤-បង្រៀន​ដើម្បី​ឲ្យ​សេចក្តី​​ពិត​បាន​ផ្សាយ​ចេញ​ទៅ
ការ​អធិប្បាយ​និង​ការ​បង្រៀន​ គឺ​ជា​ពាក្យ​សំខាន់​ដែល​យើង​បាន​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​នៅក្នុង​​ដំណើរ​រឿង​ទាំង​៥នៃ​មហា​បេសកកម្ម​របស់​ព្រះ​គ្រិស្ត ដូចដែល​បាន​ចែង​ទុក​នៅ​ក្នុង​ព្រះគម្ពីរ​ដំណឹង​ល្អ​ទាំង​៤ និងក្នុង​ព្រះ​គម្ពីរ​កិច្ច​ការ។ ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​សមា​សភាពនៃ​ការ​អធិប្បាយ​ និង​ការ​បង្រៀន​ធ្លាក់​ចូល​ទៅ​ក្នុង​កន្លែ​ង​បំពេញ​បេស​កកម្ម​ យើង​ត្រូវ​ប្រាកដ​ច្បាស់​ថា ត្រូវ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ មិនមែនអធិ​ប្បាយ​​ដំណឹងល្អ​ពី​គំនិត​របស់​មនុស្ស​នោះ​ទេ (លូកា​២៤:២៥-២៧ កិច្ចការ២:១៤-៤១)។ ការ​ខ្វះ​ខាតខាងឯការ​បង្រៀន​ឲ្យ​ស្តាប់​បង្គាប់ ជាញឹកញាប់យើងឃើញមាន​លទ្ធ​ផល​ថា ​ពួក​អ្នក​ជឿ​និង​ពួក​ជំនុំ​មាន​ចំណេះ​ដឹងមិនបានស៊ីជម្រៅប៉ុន្មានទេ​ខាង​ដំណឹ​ង​ល្អ​ ប៉ុន្តែ​ជំនឿ​​​នៃ​ការ​ស្តាប់​បង្គាប់នោះមានតិចតួច​ណាស់។

៥-ហៅ​មនុស្ស​ឲ្យ​ស្តាប់​បង្គាប់​ចេញ​ពី​ជំនឿ
ដើម្បី​ហៅ​មនុស្ស​ចេញ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​ទាំង​អស់​ ឲ្យ​មក​ស្តាប់​បង្គាប់​ដោយ​ជំនឿ គឺ​ជារបៀប​ដែលសាវក​ប៉ុល ​បាន​សង្ខេប​បេសកកម្ម​របស់​គាត់​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​ពួក​ជំនុំ​ក្រុង​រ៉ូម (រ៉ូម ១:៥)។ ការ​ស្តាប់​បង្គាប់​នេះ​ គឺ​មិន​មែន​ជា​ទិដ្ឋ​ភាព​ដោយ​ឡែក​មួយ​ផ្សេងទៀត​នៃ​ជំនឿ​របស់​គ្រិស្ត​បរិស័ទ​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ដាក់​បញ្ចូល​គ្នា​នៅ​ក្នុង​គ្រប់​ទាំង​អស់​ដែល​បាន​ធ្វើ​ គឺ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​គ្រិស្ត​បរិស័ទ។
អ្វីទាំងអស់ដែលយើងបានជំរាបជូននេះ សំខាន់​គឺក្នុង​ការ​​ទទួល​យក​ដាក់​បញ្ចូល​​គ្រប់​ទាំង​សមា​សភាព​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​ចនៅក្នុង​បេសកកម្ម​គ្រិស្ត​បរិស័ទនៅ​ក្នុង​ស្រុក​ខ្មែរយើង។ សូម​អរ​គុណ​ដែល​បាន​អាន​អត្ថ​បទ​នេះ។

យើង​រួប​រួម​គ្នា​ដើម្បី​សង់​នគរ​ព្រះ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា

នៅ​ក្នុង​នាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រិស្ត

នាយកសាលា

 

លោកគ្រូ ធីម៉ូថេ អ៊ិត