សេចក្ដីតម្រូវ នៃការអនុញ្ញាតឱ្យចូលរៀន និង បែបបទនៃការដាក់ពាក្យចូលរៀន

សំរាប់បេក្ខជនទាំងអស់:

សំគាល់:
ចំពោះសិស្សមកពីវិទ្យាស្ថានផ្សេងៗទៀត នឹងត្រូវបានធ្វើការពិចារណាសំរេចទៅតាម ករណីនីមួយៗ (ត្រូវភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនិងពាក្យសុំចូលរៀន )។

សេចក្ដីតម្រូវជាក់លាក់ៗចំពោះបេក្ខជនដែលដាក់ពាក្យចូលរៀន :

1. បរិញ្ញាប័ត្រផ្នែកព័ន្ធកិច្ចគ្រីស្ទាន (ប.ព.គ)/បរិញ្ញាប័ត្ររង ផ្នែកព័ន្ធកិច្ចគ្រីស្ទាន (ប.រ.ព.គ)

2. វិញ្ញាបនប័ត្រមូលដ្ឋានគ្រឹះនៃព័ន្ធកិច្ចគ្រីស្ទាន (វ.ម.ព.គ )

បេក្ខជនដែលមានឌីប្លូមព័ន្ធកិច្ចគ្រីស្ទានចូលឆ្នាំទី៤នៃបរិញ្ញាប័ត្រព័ន្ធកិច្ចគ្រីស្ទាន (ប.ព.គ)

ត្រូវតែមាន១ចំនុចក្នុងចំណោមចំនុចទាំងអស់ខាងក្រោមនេ:

សំគាល់ : សិស្សដែលបានមានសញ្ញាប័ត្រឌីប្លូម និងសញ្ញាប័ត្រដែលមាន កំរិតខ្ពស់ជាងមកពីវិទ្យាស្ថានគ្រីស្ទានផ្សេងៗដោយរួមទាំងមានកំរិតថ្នាក់ទី១២នៃ សាលារដ្ឋផង នោះនឹងត្រូវបានធ្វើការពិចារណាសំរេចទៅតាមករណីនីមួយៗ (ត្រូវភ្ជាប់លិខិតបញ្ជាក់ពិន្ទុមកជាមួយនិងពាក្យសុំចូលរៀន )។

ស្មើសុំយកពាក្យចុះឈ្មោះចូលរៀន

3. កម្មវិធីការពន្លាតកម្មវិធីសិក្សាព្រះគម្ពីរ

បែបបទសំរាប់ការដាក់ពាក្យសុំចូលរៀន
  1. ត្រូវសុំទម្រង់ពាក្យសុំចូលរៀនពីការិយាល័យសិក្សា (តំលៃ១ដុល្លា US ប្រាក់នេះមិនអាចដកយកវិញ បានទេ ) រឺអាចយកបានតាមវែបសាយរបស់សាលា www.ppbs.edu.kh។
  2. ចូរបំពេញ ហើយប្រគល់ពាក្យសុំចូលរៀនឱ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២។ សូមបំពេញ តាមការណែនាំក្នុងទម្រង់ពាក្យសុំចូលរៀន ហើយរៀបចំទីបន្ទាល់ និង សេចក្ដីបញ្ជាក់ទៅតាម ការណែនាំដោយប្រុងប្រយ័ត្ន។
  3. សូមមកមើល ឬទូរស័ព្ទសួរពីលទ្ធផលនៃការដាក់ពាក្យសុំចូលរៀនពីការិយាល័យសិក្សានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ ។ បើបេក្ខជនមានគ្រប់លក្ខណៈសម្បត្ដិ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រលង និង សម្ភាសន៍នៅថ្ងៃទី៣ - ៦ ខែកញ្ញា ឆ្នាំ២០១២។
  4. លទ្ធផលរបស់បេក្ខជនដែលប្រលង និង សម្ភាសន៍ជាប់ នឹងត្រូវបិទប្រកាសជូននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។
  5. បេក្ខជនដែលបានប្រលងជាប់ទាំងអស់ ត្រូវមកចុះឈ្មោះចូលរៀន តាមការកំណត់ដូចខាងក្រោមនេះ* គឺចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ដោយត្រូវបង់ប្រាក់ចំនួន ២ដុល្លា US សម្រាប់ការចុះឈ្មោះចូលរៀន និង អត្ដសញ្ញាណប័ណ្ណនិស្សិត។