សេចក្ដីតម្រូវសំរាប់ការទទួលសញ្ញាប័ត្រ

  1. ត្រូវជាប់មុខវិជ្ជាទាំងអស់ដែលបានតម្រូវ និងជ្រើសរើសដោយមានពិន្ទុមធ្យមភាគ ជាអប្បបរិមា ៦៩% សំរាប់និស្សិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររង ហើយពិន្ទុ មធ្យមភាគជាអប្បបរិមា ៦៥% សំរាប់និស្សិតថ្នាក់មូលដ្ឋានគ្រឹះ។
  2. ជាប់ការវាយតម្លៃផ្នែកព័ន្ធកិច្ចកម្មសិក្សា។
  3. ជាប់ការវាយតម្លៃផ្នែកសិស្សមានអត្ដចរិតដែលអាចទទួលយកបានទាំងនៅក្នុង សាលា និងពួកជំនុំ។
  4. ត្រូវស្នាក់នៅក្នុងសយនដ្ឋានសាលាយ៉ាងតិច១ឆ្នាំ ក្នុងនោះឆ្នាំទី១ គឺជាឆ្នាំដែល មានអទិភាពជាងគេ។ ទោះបីជាយ៉ាងនេះក៏ដោយ សាលាព្រះគម្ពីរភ្នំពេញ សូម លើកទឹកចិត្ដដល់និស្សិតទាំងអស់ឱ្យមក ស្នាក់នៅក្នុងសយនដ្ឋានសាលានៅក្នុង អំលុងពេលសិក្សា ដើម្បីឱ្យពួកគេអាចចូលរួមគ្រប់ស្ថានភាពនៃ ជីវិតរស់នៅក្នុង សហគមន៍នៃសាលាព្រះគម្ពីរភ្នំពេញបានពេញលេញផងដែរ (សំរាប់និស្សិតថ្នាក់ បរិញ្ញាប័ត្ររង ពួកគេត្រូវស្នាក់នៅក្នុងសយនដ្ឋាន១ឆ្នាំនៃកំលុងពេល២ឆ្នាំនៃការ សិក្សារបស់ពួកគេ។ ចំណែកនិស្សិតថ្នាក់មូលដ្ឋានគ្រឹះវិញ គឺត្រូវបានលើក លែងអោយ)។
  5. ត្រូវប្រគល់សៀវភៅទាំងអស់ដែលបានខ្ចីពីបណ្ណាល័យ។
  6. ហើយគ្មានជំពាក់ការបង់ថ្លៃសាលា។