កម្មវិធីសិក្សាអប់រំ

កម្មវិធីស្នូល :

បរិញ្ញាប័ត្រផ្នែកពន្ធ័កិច្ចគ្រីស្ទាន (ប.ព.គ )

បរិញ្ញាប័ត្រផ្នែកពន្ធ័កិច្ចគ្រីស្ទាន គឺជាមុខវិជ្ជាសំរាប់គ្រូគង្វាល អ្នកបំរើការងារពួកជំនុំ និងគ្រូបង្រៀនព្រះ បន្ទូលនៅក្នុងពួកជំនុំ ឬនៅតាមអង្គការគ្រីស្ទបរិស័ទនានា។ ថ្នាក់នេះតំរូវអោយសិក្សាពេញពេលចំនួន៤ឆ្នាំ ទាំង ត្រូវបំពេញពន្ធ័កិច្ចកម្មសិក្សា ហើយបង្ហាញចេញនូវអត្ដចរិតដែលសមជាគ្រីស្ទបរិស័ទ។ ការសិក្សាទាំងនេះនឹងដឹកនាំ និស្សិត ដើម្បីស្ថាបនាអំណោយទាននៅក្នុងការធ្វើពន្ធ័កិច្ច ព្រមទាំងអនុញ្ញាតឱ្យពួកគេ ជ្រើសរើស នូវជំនាញណា មួយដ៏ជាក់លាក់ក្នុងចំណោមជំនាញទាំង២ដែលមានៈ ពន្ធ័កិច្ចពួកជំនុំ, សិក្សាធិការគ្រីស្ទាន និង ការប្រឹក្សា ។

បរិញ្ញាប័ត្ររងផ្នែកពន្ធ័កិច្ចគ្រីស្ទាន (ប.រ.ព.គ )

បរិញ្ញាប័ត្ររងផ្នែកពន្ធ័កិច្ចគ្រីស្ទាន មានសេចក្ដីតម្រូវដូចគ្នានឹងការបំពេញពីរឆ្នាំដំបូងនៃបរិញ្ញាប័ត្រ ព័ន្ធកិច្ចគ្រីស្ទាន។ កំរិតនេះនឹងផ្ដល់នូវការហ្វឹកហ្វឺនយ៉ាងគ្រប់គ្រាន់ដល់សេចក្ដីតម្រូវរបស់អ្នកដែល មានតួនាទី បំរើការងារក្នុងពួកជំនុំ ឬអង្គការគ្រីស្ទបរិស័ទនានា អោយមានចំណេះដឹង យ៉ាងល្អខាង ព្រះបន្ទូល និងជំនាញ ព័ន្ធកិច្ចផ្សេងៗ។ ជាពិសេសកំរិតនេះសាកសម ចំពោះនិស្សិតដែល មានវ័យចំណាស់ ដែលមិនអាចចំណាយពេលសិក្សាបួនឆ្នាំសំរាប់ ការសិក្សាពេញពេលបាន។

កម្មវិធីផ្សេងៗ :

វិញ្ញាបនប័ត្រមូលដ្ឋានគ្រឹះពន្ធ័កិច្ចគ្រីស្ទាន (វ.ម.ព.គ )

នេះគឺជាវគ្គសិក្សារៀបចំសំរាប់លោកអ្នកដែលចង់ទទួលនូវការហ្វឹកហ្វឺនរយៈពេលខ្លី សំរាប់ពន្ធ័កិច្ចក្នុងពួក ជំនុំនិងការយល់ដឹងអំពីព្រះគម្ពីរ ។ វគ្គសិក្សានេះ ក៏សំរាប់និស្សិត រៀបចំខ្លួនអោយចំរើនក្នុងសេចក្ដីជំនឿ គ្រីស្ទាន ហើយនិងអត្ដចរិត ដើម្បីឱ្យពួកគេ អាចឈរមាំមួននៅ ពេលដែលជួបប្រទះបញ្ហាផ្សេងៗក្នុងការរស់ នៅប្រចាំថ្ងៃ ។ ម្យ៉ាងវិញទៀតវគ្គសិក្សានេះក៏សំរាប់អ្នកដែលចង់រៀបចំខ្លួនចូលសិក្សាថ្នាក់បរិញ្ញាប័ត្រនៅ សាលាព្រះគម្ពីរភ្នំពេញផងដែរ។ និស្សិតអាចដាក់ពាក្យសុំរៀនពេញពេល ឬពាក់កណ្ដាលពេលក៏បាន។

ការពន្លាតកម្មវិធីសិក្សា

នេះគឺជាកម្មវិធីសិក្សាមួយដែលបង្រៀននៅក្រៅសាលាដោយផ្ដោតទៅលើការ រៀនព្រះគម្ពីរ។ កម្មវិធីសិក្សានេះផ្ដល់ឱកាសល្អដល់គ្រីស្ទបរិសទ័ក្នុងការសិក្សាព្រះ បន្ទូលព្រះនៅជិតតំបន់ដែលពួកគេកំពុងរស់នៅ។

ទាញយក កម្មវិធីសិក្សាសំរាប់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររង ផ្នែកព័ន្ធកិច្ចគ្រីស្ទាន

មុខវិជ្ជាបន្ថែម

និសិ្សតសាលាព្រះគម្ពីរភ្នំពេញទាំងអស់មានឱកាសក្នុងការសិក្សាមុខវិជ្ជាបន្ថែម ដែលសាលានឹងរៀបចំឲ្យ។ មុខវិជ្ជាទាំងនោះនឹងបានជាជំនួយជួយដល់និសិ្សតក្នុងការ បន្ថែមសមត្ថភាពមួយកំរិតទៀត ដើម្បីឲ្យការសិក្សារបស់ខ្លួនមានការរីកចំរើន កាន់តែប្រសើរឡើង ហើយមិនតែប៉ុណ្ណោះទេ និសិ្សតក៏អាចយកជំនាញទាំងនោះ ទៅប្រើប្រាស់ក្នុងព័ន្ធកិច្ចនៅតាមព្រះវិហាររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពទៅតាម អំណោយទានរបស់ខ្លួនផងដែរ។ មុខវិជ្ជាទាំងនោះមានដូចខាងក្រោម៖