ប្រវត្ដិ

ក្រោយពីមានសង្គ្រាមក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំមក នោះការចុះ ហត្ថលេខាលើសន្ធិសញ្ញា សន្ដិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានបើកទ្វារឱ្យប្រទេសកម្ពុជាចូលជាសមាជិកពិភព លោកឡើងវិញ។ នេះជាឱកាស សំរាប់ផ្សព្វផ្សាយដំណឹងល្អឱ្យលូតលាស់ ហើយក៏មានពួកជំនុំជាច្រើនបាន បង្កើតឡើង ឬអ្នកដែលនៅសេសសល់នៃពួកអ្នកស្មោះត្រង់មុនឆ្នាំ១៩៧៥ បានប្រមូលជាក្រុម ឡើងវិញ។

ដើម្បីឆ្លើយតបទៅនឹងកំនើននៃសេចក្ដីត្រូវការរបស់ពួកជំនុំនៅក្នុងប្រទេសកម្ខុជាលើផ្នែក ការថែរក្សា របស់គ្រូគង្វាល សាលាព្រះគម្ពីរភ្នំពេញ ត្រូវបានស្ថាបនា ឡើងដោយលោក Daniel Yee Wah Lam ដោយមានការជួយជ្រោមជ្រែងពីសំណាក់គ្រីស្ទបរិស័ទខ្មែរ និងអង្គការគ្រីស្ទបរិស័ទជាច្រើន។ ក្រោយពីការ ពិភាក្សាអស់រយៈពេលជាច្រើនលើក ជាមួយនឹងរដ្ឋាភិបាលកម្ពុជាមក សាលាព្រះគម្ពីរភ្នំពេញក៏ត្រូវបាន ប្រកាសទទួលស្គាល់ ជាផ្លូវការដោយរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ១៩៩២។

កាលពីមុនសាលាតែងតែផ្ដល់ជូន នូវវគ្គសិក្សាកំរិតឌីប្លូម និង កំរិតវិញ្ញាបនប័ត្រ ផ្នែកព័ន្ធកិច្ចគ្រីស្ទាន។ ឥឡូវនេះ សាលាបានផ្ដល់ជូននូវវគ្គសិក្សាកំរិតបរិញ្ញាប័ត្ររង និងកំរិតបរិញ្ញាប័ត្រពេញពេលខាងផ្នែកព័ន្ធកិច្ចគ្រីស្ទាន។ឥឡូវនេះនិស្សិតដែល បានទទួលសញ្ញាប័ត្រជាង២០០នាក់ កំពុងតែបំរើព្រះនៅក្នុងប្រទេសកម្ពុជា ។

សាលាព្រះគម្ពីរភ្នំពេញ ត្រូវបានគាំទ្រ និង លើកទឹកចិត្ដយ៉ាងស្មោះសពីបណ្ដាពួកជំនុំ និង គ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។ អង្គការដែលកំពុងតែជួយជ្រោមជ្រែង សាលាព្រះគម្ពីរភ្នំពេញ គឺ Country Network (CN). អង្គការ CN គឺជាអង្គការស្ម័គ្រចិត្ដ និង ជាអង្គការមិនមែននិកាយ ដែលត្រូវបានស្ថាបនា ឡើងដោយស្ថាបនិកម្នាក់ឈ្មោះ Daniel Yee Wah Lam ក្នុងគោលបំណងជួយទ្រទ្រង់ដល់ការហ្វឹកហ្វឺន អ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងស្រុកនៃប្រទេសដែល CN ធ្វើការជាមួយ។