គោលជំនឿ

សាលាព្រះគម្ពីរភ្នំពេញ គឺជាក្រុមមួយនៃគ្រីស្ទបរិស័ទដែលមានគោលជំនឿដំណឹងល្អ ហើយជឿលើអំណាចកំពូលនៃព្រះគម្ពីរបរិសុទ្ធសំរាប់គ្រប់ការទាំងអស់ខាងឯសេចក្ដីជំនឿ។

យើងខ្ញុំជឿលើ :

  1. ព្រះតែមួយគត់ដែលក្នុងអង្គទ្រង់មានភាពរួបរួមរវាងព្រះវរបិតាព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ។
  2. អធិបតេយ្យភាពរបស់ព្រះក្នុងការបង្កើត,ការបើកសំដែង,ការប្រោសលោះ និងការជំនុំ ជំរះចុងក្រោយ។
  3. ព្រះគម្ពីរបរិសុទ្ធ (មាន៣៩កណ្ឌ ក្នុងសញ្ញាចាស់ និង ២៧កណ្ឌ ក្នុងសញ្ញាថ្មី) ដែលព្រះបានប្រទានមកជាសំណៅដើមនោះ គឺទ្រង់បានបណ្ដាលឱ្យតែងហើយគួរ​ ជាទី​ទុកចិត្ដទាំងស្រុងព្រមទាំងមានអំណាចឧត្ដុង្គឧត្ដមហើយគ្រប់គ្រាន់ល្មមសំរាប់ ការទាំងអស់ទាក់ទងសេចក្ដីជំនឿនិងការរស់នៅ។
  4. បាប និងពិរុទ្ធភាពសកលនៃមនុស្សទាំងអស់មានចាប់តាំងពីពេលដែលអ័ដាមបាន ធ្លាក់ចុះក្នុងអំពើបាបមកម្ល៉េះ ដូច្នេះមនុស្សទាំងអស់ត្រូវទទួលរងសេចក្ដីក្រោធ និងការកាត់ទោសពីព្រះ។
  5. ការប្រោសលោះពីពិរុទ្ធភាព, ទណ្ឌកម្ម, អំណាចគ្រប់គ្រង និងភាពស្មោកគ្រោក នៃអំពើបាបទទួលបានមកតាមរយៈការសុគតដែលជាយញ្ញបូជាលើឈើឆ្កាង (ជាអ្នកតំណាង និងជាថ្នូររបស់យើង) របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលបានយកនិស្ស័យជា សាច់ឈាមដោយប្រសូត នឹងម៉ារាជាព្រហ្មចារីនី ដែលនាងមានគភ៌ដោយសារព្រះវិញ្ញាណបរិសុទ្ធ។
  6. ការរស់ពីស្លាប់ឡើងវិញខាងរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ និងការលើកឡើងរបស់ ព្រះអង្គទៅគង់នៅខាងស្ដាំព្រះវរបិតា។
  7. ព្រះវត្ដមាន និងអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក្នុងកិច្ចការនៃការកើតជាថ្មី គឺទ្រង់ដឹកនាំមនុស្ស ឱ្យឆ្លើយតបដោយជំនឿ និងការប្រែចិត្ដ។
  8. ការរាប់ជាសុចរិតនៃបាបជន ដោយសារព្រះគុណនៃព្រះតាមរយៈសេចក្ដីជំនឿ លើព្រះយេស៊ូវគ្រីស្ទតែមួយគត់។
  9. អំណោយទាននៃជីវិតអស់កល្បជានិច្ចបានមកតាមរយៈព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។
  10. ព្រះវត្ដមាន និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកជឿម្នាក់ៗ។
  11. ពួកជំនុំបរិសុទ្ធសកលតែមួយ ដែលជារូបកាយនៃព្រះគ្រីស្ទ ហើយអស់អ្នកជឿ ពិតប្រាកដជារបស់ពួកជំនុំបរិសុទ្ធសកលនោះ។
  12. កាតព្វកិច្ចរបស់អ្នកជឿទាំងអស់ក្នុងការបំពេញមហាបេសកកម្ម។
  13. ការយាងត្រឡប់មកវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ ជិតមកដល់ហើយ។